ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ អនុក្រឹត្យស្ដីពីគោលការណ៍ និង នីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខណ្ឌនៃការផ្ទេរមុខងារ និង ការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ ២០២៣

នាថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៣ លោក​ ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង​ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ អនុក្រឹត្យស្ដីពីគោលការណ៍ និង នីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខណ្ឌនៃការផ្ទេរមុខងារ និង ការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ”នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ ដោយឡែកនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង ដឹកនាំដោយលោក គឹម សាមិត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង ក៏បានចូលរួមសិក្ខាសាលានេះផងដែរ តាមប្រព័ន្ធវីដេអូ ZOOM សមាសភាពចូលរួមមាន លោក-លោកស្រី ប្រធាន ឬ តំណាងប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត សរុប ៣៥ រូប , លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត , លោកស្រី អនុប្រធានអង្គភាពច្រកចេញ-ចូលតែមួយខេត្ត , លោកស្រីប្រធានការិយាល័យគណនេយ្យសាលាខេត្ត ព្រមទាំងលោក-លោកស្រី ប្រធានច្រកចេញ-ចូលតែមួយក្រុង/ស្រុក ទាំង ៨ ។

ព័ត៌មានទាក់ទង